ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

អ្នកនាំពាក្យក្រសួងសាធារណការប្រតិកម្មនឹងការលើកឡើងបែបយល់ច្រលំរបស់អាចារ្យអេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានសម្ដែងការហួសចិត្ត និងថាពលរដ្ឋអាចនឹងយល់ច្រឡំជាមួយការបកស្រាយរបស់អាចារ្យអេចំពោះផ្លូវល្បឿនលឿន។ 

លោក ហ៊ាង សុទ្ធាយុត្តិ បានបង្ហោះលើហ្វេសបុកផេករបស់លោកថា ផ្លូវល្បឿនលឿនគឺកំណត់ល្បឿនខ្ពស់បំផុតសម្រាប់រថយន្តធុនតូចគឺ ១២០គីឡូម៉ែត្រក្នុង១ម៉ោង មិនមែនកំណត់ល្បឿនចាប់ពី១២០គីឡូម៉ែត្រម៉ោងឡើងទេ។ ហើយករណីនេះ ក្នុងស្ថានភាពផ្លូវកោង អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h គឺមិនមែនតម្រូវឱ្យបើកយ៉ាងតិច 120km/h គ្រប់ស្ថានភាពនោះឡើយ។

លោកបញ្ចាក់ថា៖ «យើងខ្ញុំសូមយកឱកាសនេះបញ្ជាក់ទៅ លោក AJA A ក៏ដូចជាគោរពជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា បើទោះជាល្បឿនយឺត និងលឿនបំផុត ត្រូវបានកំណត់ជារួមក៏ពិតមែន ប៉ុន្តែនៅតាមដងផ្លូវ ក៏នៅតែមានដាក់បំពាក់នូវផ្លាកសញ្ញាបញ្ជាក់ល្បឿន កំណត់ទៅតាមទីតាំង និងស្ថានភាពនៃផ្លូវ»។  

លោកជឿជាក់ថា ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវល្បឿនលឿន នឹងចូលរួមប្រកាន់ខ្ជាប់ ការគោរពច្បាប់ ដេីម្បីសុវត្ថិភាពរបស់ខ្លួន និងអ្នកធ្វេីដំណេីរតាមដងផ្លូវ តាមការណែនាំរបស់ក្រសួងមានសមត្ថកិច្ច។ ប្រសិនបេីករណីអ្នកបើកបរ បើកលើសល្បឿនកំណត់ នោះនគរបាលចរាចរណ៍ ដែលប្រចាំការនៅទីនោះ នឹងធ្វើការណែនាំ ពិន័យអន្តរកាល ព្រមទាំងកាត់ពិន្ទុ ឬឈានទៅដកហូតបណ្ណបើកបរ ដេីម្បីឱ្យរៀងចាល។ 

អ្នកនាំពាក្យរូបនេះក៏បានបញ្ចាក់ពីលក្ខខន្តិកនៃការប្រាស់ផ្លូវល្បឿនលឿនផងដែរ ដោយបញ្ចាក់ថា ល្បឿន 60-120km/h រថយន្តគ្រួសារ/ធុនស្រាល ល្បឿន 60-100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ 500cc/27Kw ឡើងទៅ និងល្បឿន 60-80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត។ 

លោកបានក្រើនរម្លឹកទៅអាចារ្យអេថា៖ «កុំឱ្យមានការជ្រុលខុសហួសជ្រៅទៅៗ បន្ថែមទៀត។ នៅនាទី 10:20 ក្នុងវីដេអូ លោក AJA A បានទទួលស្គាល់ និងបានពោលថា លោកអាចច្រឡំ ប៉ុន្តែសម្តីសំដៅរបស់លោកហាក់មិនបានបញ្ជាក់ពីការទទួលស្គាល់ និងមិនបានសម្តែងចេតនាទទួលខុសត្រូវ នៃការផ្សាយក្នុងទម្រង់នេះឡើយ»។ 

ក្នុងនាមក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យសាធារណការនិងដឹកជញ្ជូន រីករាយនឹងទទួលយកនូវរាល់មតិយោបល់ក្នុងន័យស្ថាបនា និងសូមលើកទឹកចិត្តដល់បណ្តាញសារព័ត៌មានរបស់លោក ធ្វើការសហការល្អ ស្វែងរកការបំភ្លឺពី សមត្ថកិច្ចជំនាញ ដូចដែលបានធ្វើនាពេលកន្លងទៅ ដើម្បីជាមូលដ្ឋានព័ត៌មានសព្វជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ជៀសវាងបង្កការភាន់ច្រឡំដល់សាធារណជន ដូចករណីនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក