ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

BREAKING NEWS: TOYOTA ទទួលបានការអនុញ្ញាតឱ្យបើករោងចក្រតម្លើងរថយន្តនៅកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបបានសម្រេចអនុម័តអនុញ្ញាតដល់ក្រុមហ៊ុនរថយន្ត TOYOTA ឱ្យបើករោងចក្រតម្លើងរថយន្តនៅកម្ពុជា ដែលមានតម្លៃប្រមាណ ៣៦,៧លានដុល្លារអាមេរិក ដែលបង្កើតការងារដល់ពលរដ្ឋខ្មែរប្រមាណ ១៥០នាក់។

រោងចក្រនេះនឹងត្រូវបានសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ រាជធានីភ្នំពេញ។

នៅមិនទាន់មានព័ត៌មានលំអិតបន្ថែមពីការសម្រេចអនុម័តនេះបន្ថែមនៅឡើយទេ តែការសម្រេចនេះគឺបន្ទាប់ពីមានជំនួបរវាងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ជាមួយឯកអគ្គរាជទូតជប៉ុនលោក MIKAMI Masahiro កាលពីថ្ងៃទី៧ ខែកញ្ញា ម្សិលមិញ។

នេះជាការអនុម័តឱ្យបង្កើតរោងចក្រតម្លើងរថយន្តទី៣ហើយនៅកម្ពុជាដោយ CDC បន្ទាប់ពីក្រុមហ៊ុន Ford កាលពីឆ្នាំមុន និងក្រុមហ៊ុន GTV កាលពីខែមិថុនាកន្លងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក